Connect with us

Hi, what are you looking for?

ពិភពលោក

ចៅក្រមអាមេរិក បញ្ជាឲ្យស្តារមូលនិធិវិទ្យុ VOA ឡើងវិញ

ចៅក្រមសហរដ្ឋអាមេរិក បានបញ្ជាឱ្យមានការស្ដារមូលនិធិ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA ជាលក្ខណៈបឋម ក្រោយពេលដែលលោកប្រធានាធិបតី Trump បញ្ជាឲ្យបិទចោល។

ចៅក្រមអាមេរិក កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump ស្តារការផ្តល់មូលនិធិដល់ Voice of America និងប្រព័ន្ធផ្សព្វផ្សាយ ផ្សេងៗទៀត ដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិក ហើយបានអះអាងថា ការបិទភ្លាមៗ គឺជាការបំពានច្បាប់។

ចៅក្រមសហព័ន្ធ នៅទីក្រុងវ៉ាស៊ីនតោន បានយល់ព្រម លើសំណើរបស់ក្រុមនិយោជិត តំណាងស្ថាប័នសារព័ត៌មានទាំងនោះ សម្រាប់ការចេញដីកាជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ឲ្យតុលាការ ពិនិត្យមើលបញ្ហាប្រឈមផ្លូវច្បាប់ ឱ្យកាន់តែស៊ីជម្រៅ។

ចៅក្រមបានអំពាវនាវឱ្យរដ្ឋបាល Trump អនុញ្ញាតឲ្យ និយោជិត និងអ្នកធ្វើការទាំងអស់ ទៅបំពេញការងារ របស់ពួកគេវិញ និងផ្តល់របាយការណ៍ស្ថានភាពប្រចាំខែ ស្តីពីការអនុលោមតាមច្បាប់។

គួររម្លឹកថា លោក Trump បានចេញបញ្ជាប្រតិបត្តិ នៅថ្ងៃទី ១៤ ខែមីនា ដើម្បីលុបបំបាត់បណ្តាញផ្សាយព័ត៌មានទាំងនេះ៕

អត្ថបទពាក់ព័ន្ធ