Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះរួតបាកាន នៅជ្រុងអាគ្នេយ៍

Published

on

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំ ដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះ​របស់ភ្ញៀវទេសចរ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។

បើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោក ទេស សុធីរ សំណូមពរឱ្យភ្ញៀវទេសចរ ឡើងចុះនៅរួតបាកានដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព។

គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ