លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃនេះ ដោយសារគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកពន្ធនាគារ។
លោក លី សាម៉េត ហៅគ្រូមា អាយុ៧៣ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី២នាក់នៅខេត្តកំពង់ឆ្នាំង ដែលសូកប៉ាន់លុយ៣០ម៉ឺនដុល្លារ ចង់ឲ្យកូនដែលជាមន្រ្តីគយបានប្តូរកន្លែងបម្រើការងារពីខេត្តកំពង់ឆ្នាំង ទៅខេត្តបាត់ដំបង៕
