Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថភ្លើងដឹកប្រេងក្រឡាប់នៅស្រុកបាកាន ហូរប្រេងអស់ជាង១៣ម៉ឺនលីត្រ

នៅវេលាម៉ោងវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥ រថភ្លើងដឹកប្រេងមួយខ្សែបានក្រឡាប់​បណ្តាល​ ឱ្យ​ធ្លាក់ទូរប្រេងចំនួន ៣ ទូរចេញពីផ្លូវ។

ឯកឧត្តម ផន រឹម រដ្ឋលេខាធិការនិងជា មន្ត្រីអ្នកនាំពាក្យក្រសួងសារធារណការនិងដឹកជញ្ជូន បានអោយដឹងថា ករណីក្រឡាប់ទូររថភ្លើងនេះ កើតឡើងនៅ ចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅ ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ រថភ្លើងដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដោយបណ្តាល អោយធ្លាក់ទូរប្រេងចំនួន ៣ ទូរ និងមិនមានគ្រោះដល់មនុស្សទេ។

ឯកឧត្តម ផន រឹម អោយដឹងដែរ មូលហេតុបឋមនៃឧបទ្ទវហេតុ បញ្ហាផ្លូវស្រុត ។ វិធានការណ៍បន្ទាន់ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែង កើតហេតុ ។ រថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិចបានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់។ រថយន្តស្ទូចចំនួន២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ។

ដោយឡែកក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ ក៏បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ ដោទូរនីមួយមួយៗ បានដឹកប្រេងចំណុះ 66000លីត្រ។

ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើនលើទីវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថា ក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕

អត្ថបទចាប់អារម្មណ៍ច្រើន