Connect with us

Hi, what are you looking for?

ពិភពលោក

យន្តហោះដឹកមនុស្ស ១២១ នាក់ ធ្លាក់នៅប្រទេសកូឡុំប៊ី, មនុស្សរាប់សិបនាក់បាត់បង់ជីវិត

ទីក្រុងបូហ្គោតា, ប្រទេសកូឡុំប៊ី (AP) — យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង ដែលមានផ្ទុកមនុស្សចំនួន ១២១ នាក់ ភាគច្រើនជាកងទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីព្រលាន កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣ នាក់ស្លាប់ និង ៨១ នាក់ទៀតរងរបួស នេះបើយោងតាមការបញ្ជាក់ពីអភិបាលរងក្រុង។

នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គម លោក Carlos Claros អភិបាលរងក្រុង បានមានប្រសាសន៍ថា សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរតម្កល់សពក្នុងទីក្រុងតូចមួយនេះ ហើយគ្លីនិកចំនួនពីរនៅក្នុងក្រុងបានផ្តល់ការព្យាបាលបឋមដល់អ្នករងរបួស មុនពេលពួកគេត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងធំៗ។ ទីក្រុង Puerto Leguizamo ស្ថិតនៅក្នុងខេត្ត Putumayo តំបន់អាម៉ាហ្សូន ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប៉េរូ។

រដ្ឋមន្ត្រីការពារជាតិ លោក Pedro Sánchez បានបញ្ជាក់លើបណ្តាញសង្គម X ថា យន្តហោះដែលធ្លាក់នោះ កំពុងដឹកជញ្ជូនកងទ័ពទៅកាន់ទីក្រុងមួយទៀតក្នុងខេត្ត Putumayo។

មេបញ្ជាការកងទ័ពអាកាសកូឡុំប៊ី លោក Carlos Fernando Silva បានឱ្យដឹងថា ព័ត៌មានលម្អិតនៃគ្រោះថ្នាក់នេះមិនទាន់ដឹងច្បាស់នៅឡើយទេ “ដឹងត្រឹមថា យន្តហោះមានបញ្ហា ហើយបានធ្លាក់នៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីព្រលានយន្តហោះ”។

លោក Erich Saumeth អ្នកជំនាញផ្នែកអាកាសចរណ៍យោធា បានកត់សម្គាល់ថា យន្តហោះដែលធ្លាក់នេះ គឺជាជំនួយពីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ហើយទើបតែបានឆ្លងកាត់ការត្រួតពិនិត្យ និងជួសជុលម៉ាស៊ីនយ៉ាងល្អិតល្អន់កាលពី ៣ ឆ្នាំមុន។ លោកយល់ថា “វាមិនមែនមកពីការខ្វះខាតគ្រឿងបន្លាស់នោះទេ” ប៉ុន្តែការស៊ើបអង្កេតត្រូវស្វែងរកមូលហេតុដែលម៉ាស៊ីនយន្តហោះប្រភេទ propeller ទាំង ៤ នេះជួបបញ្ហាលឿនយ៉ាងនេះបន្ទាប់ពីហោះឡើង។

ជាចុងក្រោយ រដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ បង្ហាញថា យន្តហោះត្រូវបានវាយប្រហារដោយក្រុមឧទ្ទាមដែលធ្វើសកម្មភាពក្នុងតំបន់នោះឡើយ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...