Connect with us

Hi, what are you looking for?

ពិភពលោក

ក្រឡាប់យន្តហោះ រងបួសធ្ងន់ស្រាល ២០នាក់ នៅកាណាដា

យន្តហោះដឹកមនុស្ស៨០នាក់បានក្រឡាប់ នៅឯអាកាសយានដ្ឋាន របស់ប្រទេសកាណាដា បណ្តាលឲ្យមនុស្ស ១៧នាក់រងរបួស ក្នុងនោះ បីនាក់រងរបួសធ្ងន់ មានមនុស្សចាស់ពីរនាក់ និងកុមារម្នាក់។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះ ជាមួយនឹងជើងហោះហើរលេខ ៤៨១៩ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានជួបហេតុការណ៍អាក្រក់ កាលពីថ្ងៃចន្ទ ម៉ោងក្នុងស្រុក ត្រូវនឹងថ្ងៃអង្គារ ម៉ោងនៅកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះ Endeavor Air ចុះចត បន្ទាប់ពីហោះហើរចេញពីទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។

មិនមានការពន្យល់អំពីមូលហេតុ នៃគ្រោះថ្នាក់ ឬ របៀបដែលយន្តហោះបានក្រឡាប់ ផ្ងារជើង នោះទេ។ នាយកប្រតិបត្តិអាជ្ញាធរអាកាសយានដ្ឋាន Toronto បានប្រាប់សន្និសីទសារព័ត៌មានថា ឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងយន្តហោះផ្សេងទៀតទេ។

អាកាសយានដ្ឋានបានផ្អាកជើងហោះហើរទាំងអស់ បន្ទាប់ពីកើតឧបទ្ទវហេតុ ប៉ុន្តែ ចាប់ផ្តើមដំណើរការឡើងវិញ ជាងពីរម៉ោង ក្រោយមក៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ករណីគ្រោះធម្មជាតិដ៏គួរឱ្...