Connect with us

Hi, what are you looking for?

ពិភពលោក

មនុស្សស្លាប់ ៣០នាក់ ក្នុងហេតុការណ៍បើករថយន្តធ្លាក់ជ្រោះ នៅបូលីវី

ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូល ទៅក្នុងជ្រោះជម្រៅ ៨០០ ម៉ែត្រនៅភាគខាងត្បូង ប្រទេសបូលីវី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០ នាក់ និងរបួស ១៥ នាក់ ។ ឧបទ្ទវហេតុ​នេះបានកើតឡើង នៅលើផ្លូវតូចចង្អៀតមួយ រវាងទីក្រុង Potosi និង Oruro កាលពីថ្ងៃចន្ទ។

អាជ្ញាធរបាននិយាយថា មូលហេតុ អាចបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន ដោយអ្នកបើកបរ មិនអាច គ្រប់គ្រងរថយន្តក្រុង ខណៈតំបន់ភ្នំនៅទីនោះ មានខ្យល់ខ្លាំង។ នេះ​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​បំផុត​ ក្នុង​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយនេះ ក្នុង​ឆ្នាំ​នេះ។

របាយការណ៍ពីរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ជាមធ្យម ១,៤០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ១២ លាននាក់មួយនេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន