Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

១០ចំណុច ស្តីពីព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានសេចក្ដីជូនដំណឹងស្ដីពី ការចេញរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដង ទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅ នឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។

ក្នុងលិខិតបានបញ្ជាក់ថា ក្រសួងទេសចរណ៍សហការជាមួយ រដ្ឋបាលខេត្តក្រចេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចខាងក្រោម៖
១៖ ពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។
២៖ កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងផ្ញើ ក្តីនឹករលឹកដល់ប្រជាជនភៀសសឹក។
៣៖ កម្មវិធីព្រលែងកូនត្រីចូលទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។
៤៖ ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ។
៥៖ ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំង ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលខ្មែរ ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ។
៦៖ សិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
៧៖ សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ។
៨៖ កម្មវិធីដាំដើមឈើស្របតាមទស្សនាទាន៖ ទេសចរម្នាក់ ដើមឈើមួយដើម។
៩៖ កម្មវិធីចែកអំណោយសប្បុរសធម៌។
១០៖ កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។

បន្ថែមលើនេះ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍បុណ្យទន្លេនៅឆ្នាំនេះ ទទួលបានជោគជ័យ ជាពិសេសរួមគ្នា ជំរុញផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់» សូមក្រុមហ៊ុនឯកជន ធុរជន សិល្បករ សិល្បការិនី ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ សូមទំនាក់ទំនងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...