Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រន្ទះបាញ់ សម្លាប់មនុស្ស ៣នាក់ និងរបួសធ្ងន់ ២នាក់ ​នៅស្រុកភ្នំស្រួច

មានភ្លៀងមួយមេយ៉ាងធំលាយឡំផ្គររន្ទះ បានបាញ់ចំមនុស្សចំនួន ៥នាក់ ក្នុងពេលតែមួយនៅចំណុចវាលស្រែស្ថិតនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ខណៈជនរងគ្រោះទាំង ៥នាក់ កំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយរង់ចាំក្រោមដើមឈើ។

យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនានេះ មានភ្លៀងលាយឡំ និងផ្គររន្ទះបាញ់មនុស្ស​ ក្នុងនោះមានស្លាប់ចំនួន ៣នាក់ ស្រី១នាក់ និងរបួសធ្ងន់ចំនួន២នាក់។

ជនរងគ្រោះរួមមានទី១៖ ឈ្មោះ សែម រិន ភេទប្រុស អាយុ២២ឆ្នាំ (ស្លាប់)​, ទី២៖ ឈ្មោះ ឆាន ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់), ទី៣៖ ឈ្មោះ ឆាន វ៉ាន ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់), ទី៤៖ ឈ្មោះ ហ៊ុល សុណា ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់, ទី៥៖ ឈ្មោះ ទូត លាភ ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់។

ជនរងគ្រោះទាំង៥នាក់នេះ រស់នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ចំពោះអ្នករបួសត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន