Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជា ឆ្នាំ២០២៦» ក្រោមយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាចុងសប្តាហ៍នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជា ឆ្នាំ២០២៦» (Cambodia Food Expo 2026) ក្រោមយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពម្ហូបអាហារខ្មែរ ពង្រឹងគុណភាព និងស្តង់ដារផលិតផល ព្រមទាំងលើកស្ទួយសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការតាំងបង្ហាញផលិតផលម្ហូបអាហារ ភេសជ្ជៈ កសិផលកែច្នៃ និងស្នាដៃច្នៃប្រឌិតរបស់សហគ្រិនខ្មែរ ព្រមទាំងផ្តល់ឱកាសដល់អ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និងដៃគូអាជីវកម្ម អាចជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការថ្មីៗ។

ពិព័រណ៍នេះក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកេរដំណែលម្ហូបអាហារខ្មែរ និងជំរុញទេសចរណ៍ម្ហូបអាហារ ដោយភ្ជាប់រសជាតិខ្មែរជាមួយវប្បធម៌ ប្រពៃណី អត្តសញ្ញាណមូលដ្ឋាន និងគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។

សូមគោរពអញ្ជើញបងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា គាំទ្រផលិតផលខ្មែរ និងរួមគ្នាលើកស្ទួយកិត្តិយសជាតិ ក្រោមស្មារតី៖ «រួបរួមគ្នាដើម្បីភាពរឹងមាំ និងភាពជោគជ័យនៃសេដ្ឋកិច្ចជាតិយើង! អាហារខ្មែរត្រូវតែខ្លាំង!»។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕

អត្ថបទចាប់អារម្មណ៍ច្រើន