Connect with us

ព័ត៌មានជាតិ

ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ យានដ្ឋានកែច្នៃរថយន្តដែលពុំ​មានច្បាប់អាជីវកម្ម នឹងត្រូវ​បិទចោល

Published

on

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានធ្វើ​ការ​អំពាវនាវជា​ថ្មីម្តងទៀត​ដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម​ ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំចុះបញ្ជី និងលិខិតអនុញ្ញាត ឱ្យបានមុនថ្ងៃទី៣០មិថុនា ឆ្នាំ២០២៥ ជាកំហិត។

ក្រសួងសាធារណការ គូសបញ្ជាក់ថា បច្ចុប្បន្ននៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត។​​ ក្រសួងព្រមានថា ផុតឱសានវាទ (នៅខែមិថុនា) នឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត ហើយនឹងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន។​​

បើតាមក្រសួងសាធារណការ យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសស្តីពីលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ជួសជុល កែច្នៃដំឡើងយានយន្ត គឺគ្រប់យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត ត្រូវចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន៕