Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តំណាងអយ្យការចោទប្រកាន់អ្នក​បើករថយន្ត​បុក​តារាចម្រៀងរ៉េប ពីបទបើកបរបង្ក​គ្រោះថ្នាក់ចរាចរណ៍បណ្តាល​ឱ្យ​ស្លាប់អ្នកដទៃ

តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ៩ មករានេះ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ឈ្មោះ ដាវិឌ ឬទ្ធិរុទ្រស្លាប់បាត់បង់ជីវិតកាលពីរំលងអាធ្រាតចូលថ្ងៃទី៦ មករា នៅចំណុចផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ។

តំណាងអយ្យការ​បានបញ្ជាក់ថា ផ្អែក​តាមការសន្និដ្ឋាន​របស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ករណីខាងលើនេះ កើតឡើងដោយសារ​អ្នក​បើកបររថយន្ត​បើក​បត់ឆ្វេង​ឆ្លង​ផ្លូវ​មិន​គោរពសិទ្ធិ​យានផ្លូវត្រង់ ចមណែក​អ្នក​បើកបរម៉ូតូ​បើកបរក្នុងល្បឿនលឿន។

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...