Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ករណីឆេះក្លិបមីតណាយព្រីមៀរ ក្នុងសង្កាត់ព្រៃស សមត្ថកិច្ចប្រមូលព័ត៌មានចុងក្រោយ ស្លាប់២នាក់ របួសធ្ងន់ ចំនួន៥នាក់

របាយការណ៍​ចុងក្រោយ​របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ករណីឆេះក្លិបមីតណាយ ស្ថិត​នៅ​ក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ បានបណ្តាល​ឱ្យ​មនុស្ស​ស្លាប់ចំនួន២នាក់ និង​រងរបួសចំនួន៥នាក់ ហើយ​ការ​អន្តរាគមន៍​បាញ់ពន្លត់​បានធ្វើរហូតដល់ម៉ោង១ និង​៣០នាទីរសៀល ទើបរលត់ទាំងស្រុង។

បើតាមសមត្ថកិច្ចករណីអគ្គិភ័យនេះ បានកើតឡើង​នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ដោយសារតែជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ X៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំងសម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។

នៅវេលាម៉ោង១៣:៣០នាទីរសៀល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

អត្ថបទចាប់អារម្មណ៍ច្រើន