Connect with us

ព័ត៌មានជាតិ

កម្ពុជាផលិតអំបិលបាន ១៦ម៉ឺនតោន នៅឆ្នាំ២០២៤

Published

on

ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាផលិតអំបិល​បានប្រមាណជាង ១៦ម៉ឺនតោន ​​ដែលលើសតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ដោយក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨​ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣​ ៩៨៧.៣៥ហិកតា​ ក្នុងខេត្តកំពត ​និងខេត្តកែប។ ​

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ​ក្រុមផលិតអំបិលមានចំនួន១៩១ក្រុម ​និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ៣២មូលដ្ឋាន ​ទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ​៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031