Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថង់សំណាញ់ (Net Bags) នឹងត្រូវ​ប្រើជំនួសថង់ប្លាស្ទិកនៅតាមផ្សារទំនើប

ប្រភេទថង់សំណាញ់ (Net Bags) អាចនឹង​ត្រូវ​ប្រើជំនួសការប្រើប្រាស់ថង់ប្លាស្ទិកបានតែមួយដងសម្រាប់ច្រកបន្លែនិងផ្លែឈើនៅតាមផ្សារទំនើបវិញ​ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែមីនា បានបើក​កិច្ចប្រជុំមួយ ដោយបានការអញ្ជើញចូលរួមពីតំណាងផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើបឡាក់គី ម៉ាក្រូ បាយ័ន ថៃហួត និងប៊ីកស៊ី (BigC) និងពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ដើម្បីប្រមូលមតិយោបល់ កិច្ចសហការ និងការចូលរួមចំណែករបស់ផ្សារទំនើប មុននឹងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថង់សំណាញ់នេះ។

តំណាងក្រុមការងារGIZ បានធ្វើបទបង្ហាញអំពីថង់សំណាញ់ ប្រព័ន្ធប្រើប្រាស់និងអត្ថប្រយោជន៍ចំពោះផ្សារ ការគាំទ្រ និងជម្រើសនានា។

ផ្សារទំនើបបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការណែនាំឱ្យមានថង់សំណាញ់សម្រាប់ដាក់តាំងនិងច្រកបន្លែនិងផ្លែឈើនៅតាមផ្សារទំនើប ដែលជំហានបឋមអនុវត្តនៅផ្សារទំនើបក្នុងរាជធានីភ្នំពេញ។ ផ្សារទំនើបនឹងធ្វើការពិចារណ និងពិភាក្សាបន្ថែមជាមួយក្រុមការងាររបស់ខ្លួន។

ថង់សំណាញ់ជាប្រភេទថង់ដែលអាចប្រើបានច្រើនដង ស្រាល ថ្លា និងរឹងមាំ គឺជម្រើសមួយដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកប្រើបានតែមួយដង និងជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលនឹងផ្តល់គុណប្រយោជន៍សម្រាប់បរិស្ថានទាំងមូល៕

អត្ថបទចាប់អារម្មណ៍ច្រើន