Connect with us

Hi, what are you looking for?

ពិភពលោក

ផ្ទាំងប៉ាណូចិនលក់លិខិតឆ្លងដែន ដែល​មានលិខិតឆ្លងដែន​កម្ពុជាផង ដាក់តាំងនៅតំបន់ China town ក្នុងទីក្រុងបាងកក

ផ្ទាំង​ប៉ាណូ​មួយត្រូវ​​បានគេ​ប្រទះ​ឃើញ​នៅ​ក្នុង​សង្កាត់ Huai Khwang ដែលត្រូវ​គេ​ហៅថា China town ក្នុង​រាជធានីបាងកក ដែល​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ភាសា​ចិន​ ធ្វើលិខិត​ឆ្លង​ដែន និង​សញ្ជាតិ​ សម្រាប់​លក់ ដែលក្នុងនោះ​ក៏​មានលិខិតឆ្លងដែន​កម្ពុជាផង។

យ៉ាងណាក៏ដោយ​ផ្ទាំង​ប៉ាណូនោះ ត្រូវ​បានអាជ្ញាធរ​ថៃបញ្ជា​ឱ្យ​ដកចេញវិញ ក្រោយ​ដាក់តាំងបានមួយថ្ងៃ ។

លោក អានូទីន ចាន់វីរៈកុល (Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃនិយាយថា គ្មានការអនុញ្ញាតឱ្យលក់លិខិតឆ្លងដែនលើទឹកដីថៃឡើយ ហើយមន្ទីររដ្ឋបាលខេត្តត្រូវធានាថា មិនមានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មលក់លិខិតឆ្លងដែននៅក្នុងប្រទេសថៃទៀតទេ។

លោក អានូទីន បានលើកឡើងថា អ្នកគ្រប់គ្នាគួរតែដឹងហើយថា លិខិតឆ្លងដែនមិនអាចលក់ផ្តេសផ្តាសបានទេ ដូច្នេះ រដ្ឋបាលខេត្តមិនគួរអនុញ្ញាតឱ្យដាក់ផ្ទាំងប៉ាណូបែបនេះតាំងពីដំបូងមកម្ល៉េះ។ លោកបានសង្កត់ធ្ងន់ថា៖«ខ្ញុំ..បានប្រាប់រដ្ឋបាល់ខេត្តថា សញ្ញាប្រភេទនេះ មិនអាចដាក់ម្ដងទៀតបានទេ។ រាល់ការផ្សាយពាណិជ្ជកម្មដែលផ្តល់លិខិតឆ្លងដែនរបស់ប្រទេសណាមួយសម្រាប់លក់ គឺខុសច្បាប់។ ប្រទេស​ថៃ​មិន​មែន​ជា​កន្លែង​ដែល​អ្នក​ក្រៅ​អាច​មក​ធ្វើ​រឿង​ខុស​ច្បាប់​នោះ​ទេ។ [..] វា​ជា​រឿង​ធម្មតា​ទេដែល​លិខិត​ឆ្លង​ដែន​មិន​អាច​លក់ផ្តេសផ្តាស​បាន​នោះ»៕

អត្ថបទចាប់អារម្មណ៍ច្រើន