Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជិត ៣លាននាក់ ចូលរួមកម្សាន្តសប្បាយសង្ក្រាន្តវត្តភ្នំ

Published

on

ភ្នំពេញ — អាជ្ញាធររាជធានីភ្នំពេញ បានរាយការណ៍ថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានប្រជាពលរដ្ឋ ក៏​ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិជិត៣លាននាក់ បានទៅកម្សាន្តនៅតំបន់សង្ក្រាន្តវត្តភ្នំ និងតំបន់ជុំវិញ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែមេសា រហូត​ដល់ថ្ងៃទី១៦ ខែមេសា ចំនួនអ្នកចូលមកកម្សាន្ត​នៅ​សង្រ្កាន្តវត្តភ្នំបានកើនឡើងជា​បន្តបន្ទាប់ ដោយក្នុងនោះ នៅថ្ងៃទី១ (១៤ មេសា) មានចំនួន ៤៨ម៉ឺននាក់, នៅ​ថ្ងៃទី២ (១៥ មេសា) មានចំនួន ៨០ម៉ឺននាក់ និង​នៅ​ថ្ងៃទី៣ (១៦ មេសា) មានចំនួន ១លាន៥សែននាក់។ ដូច្នេះសរុបទាំង៣ថ្ងៃ មានអ្នកចូលរួមជាង ២,៧៨លាននាក់ នៅតំបន់សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)។

លោកស្រី ដោ សម្ផស្ស បានអះអាងថា តួលេខនេះមិនទាន់រាប់បញ្ចូលអ្នកចូលរួមនៅសាលាខណ្ឌទាំង១៤ វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗទៀតនោះទេ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031