Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវ ឆាប់ៗនេះ

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស WACC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានធ្វើការណែនាំដល់ក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការនៃពិធីសម្ពោធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទចាប់អារម្មណ៍ច្រើន