Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។

ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានរាយការណ៍ថា​ តបតាមការស្នើរបស់ក្រសួងយុត្តិធម៌កម្ពុជា លោក ហេង សិទ្ធី ត្រូវបានធ្វើបត្យាប័ន ឬបញ្ជូនតាមនីតិវិធីឲ្យប្រទេសកម្ពុជាដើម្បីមកប្រឈមនឹងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា។

បើតាម លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ហេង សិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់។

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...