Connect with us

Hi, what are you looking for?

ពិភពលោក

អ៊ីស្រាអែល បន្តវាយប្រហារនៅហ្គាហ្សា ស្លាប់មនុស្សជាង ១០នាក់

ក្រុមអ្នកជួយសង្គ្រោះ នៅហ្គាហ្សា បាននិយាយថា មនុស្សជាង១០នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀន មួយកន្លែង។

ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅព្រឹកព្រលឹម ថ្ងៃច័ន្ទនេះ បានសម្លាប់មនុស្ស១៣នាក់ នៅឯសាលា Fahmi Al-Jarjawi ស្ថិតនៅក្នុងសង្កាត់ Al-Daraj។

ក្រសួងការពារជនស៊ីវិល បាននិយាយ នៅលើបណ្តាញសង្គម Telegram ទៀតថា នៅមានមនុស្ស២១នាក់ទៀត បានរងរបួស ហើយ ទាំងសាកសព និងអ្នករបួស ​ត្រូវបានយកចេញពីខាងក្នុងសាលានេះ ដូចគ្នា។

ក្រសួងសុខាភិបាល ហ្គាហ្សា គ្រប់គ្រង ដោយពួកហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាម ប្រមាណ២០ខែនេះ បានកើនដល់ ចំនួនជាង៥៣,៩០០នាក់ ដែលភាគច្រើន គឺជាជាជនស៊ីវិល។

អ៊ីស្រាអែលបានផ្តើមវាយប្រហារ សងសឹក នៅតំបន់ហ្គាហ្សា ក្រោយពេលដែលពួកហាម៉ាស់-ប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពី​ឆ្នាំ២០២៣៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវបាន...