Connect with us

Hi, what are you looking for?

ពិភពលោក

ត្រាំ មិនព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណា បន្តសម្លាប់គ្នាទេ

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump ធ្លាប់បានព្រមានថា មិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសណា បន្តសម្លាប់មនុស្ស ទៀតទេ។

ជាការលើកឡើង មុនពេលមានការទម្លាក់ពន្ធគយបដិកា សម្រាប់កម្ពុជា និង ថៃ ពី៣៦ភាគរយ មកនៅត្រឹម ១៩ភាគរយ។

រហូតមកដល់ នៅក្រោយពេល ដែលមានបទឈប់បាញ់ រវាងប្រទេសទាំងពីរ លោក Trump បានអះអាងថា នឹងបន្តតាមដាន បន្ថែមទៀត។

គួរបញ្ជាក់ថា លោក Donald Trump បានជ្រោមជ្រែងឲ្យកម្ពុជា និង ថៃ សម្រេចនូវបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ជាមួយនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជុំវិញ ពន្ធគយ បដិកា។ ក្រោយមក ទើបបានជាមានការព្រមព្រៀង ឈប់បាញ់ អំឡុងការចរចា នៅប្រទេសម៉ាឡេស៊ី ក្រោមក្រសែភ្នែក តំណាងអាមេរិក និង ចិន៕

ប្រភព៖ Apsara TV11

អត្ថបទចាប់អារម្មណ៍ច្រើន