Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាអរគុណចិនបង្ហាញឆន្ទៈផ្តល់​ជំនួយ​មនុស្សធម៌ រួម​ទាំងការ​បោស​សម្អាតមីន​នៅតាម​ព្រំដែន

ក្រសួងការបរទេស​កម្ពុជា​នៅថ្ងៃនេះ បាន​បង្ហោះសារ​ថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ។

តែយ៉ាងណាសម្រាប់កម្ពុជា ការដោះមីននេះ អាចចាប់ផ្តើមបានភ្លាមនៅក្នុងតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន។

ដោយឡែក សម្រាប់តំបន់ទំនាស់ ដែលការខណ្ឌសីមាមិនទាន់ត្រូវបានកំណត់នៅឡើយ ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលថ្ងៃទី២៨ ខែកក្កដា និងក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គឺ ជាជំហានដ៏សំខាន់ សម្រាប់សភាពការណ៍បច្ចុប្បន្ន ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនទាំងពីរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ប្រក្រតីឡើងវិញក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...