Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា

ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពរីកចម្រើនខ្លាំង។ គេរំពឹងថាដំណើរទស្សនកិច្ចនេះនឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរឡើង។

ភ្នំពេញ — យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) បាន​ឱ្យដឹងថា នៅចុងសប្តាហ៍នេះ លោក Marcos Jr ប្រធានាធិបតីប្រទេស​ហ្វីលីពីន នឹងមកទីក្រុងភ្នំពេញដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកញ្ញា។

ព័ត៌មានលម្អិតនៃរបៀបវារៈរបស់លោកប្រធានាធិបតី រួមទាំងកិច្ចប្រជុំទ្វេភាគីនៅរាជធានីភ្នំពេញ នឹងត្រូវប្រកាសនៅថ្ងៃខាងមុខ។

ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចំណង​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កម្ពុជា-ហ្វីលីពីន​បាន​ឈានដល់កម្រិត​ខ្ពស់​ថ្មី។ រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ច ហើយដំណើរទស្សនកិច្ចរបស់ Marcos Jr ត្រូវបានគេរំពឹងថានឹងបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

កម្ពុជា និងហ្វ៊ីលីពីន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៥៧។ កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វ៊ីលីពីន។ ហើយសម្តេច ក៏បានជួបដាច់ដោយឡែកជាមួយប្រធានាធិបតី ម៉ាកកូស ផងដែរ នៅទីក្រុង ម៉ែលបន (Melbourne) ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានលើកទី ៥០ នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ ២០២៤៕

អត្ថបទចាប់អារម្មណ៍ច្រើន