Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន ៧កន្លែង ដកហូតគ្រឿងញៀន ៥៧គីឡូក្រាម និងចាប់ខ្លួនជនជាតិវៀតណាម ២នាក់

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទៅ៧ទីតាំងនេះ សមត្ថកិច្ចជំនាញដកហូតបាន៖

* គ្រឿងញៀនចាប់យកទម្ងន់ប្រហែល៧គីឡូក្រាម
* សារធាតុផ្សំ (មិនច្បាស់) ទម្ងន់ប្រហែល៥០គីឡូក្រាម
* ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន៣
* ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន១
* លិខិតឆ្លងដែន ជនជាតិវៀតណាម ចំនួន។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ឈ្មោះ NGUYEN CAO PHUC ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ NGUYEN VAN CANH ភេទប្រុស អាយុ២៨ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់មុខសញ្ញាបក្ខពួកមេក្លោងគេចខ្លួនដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទចាប់អារម្មណ៍ច្រើន