Connect with us

ព័ត៌មានជាតិ

គ្រឿងញៀនដឹកតាមរថយន្តក្រុង​ចេញពី​ប្រទេសឡាវ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់

Published

on

ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនឆ្លងដែន ក្រោយពួកគេព្យាយាមនាំចូលថ្នាំញៀនទ្រង់ទ្រាយធំ ពីប្រទេសឡាវចូលមកកានកម្ពុជា នៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ រថយន្តដឹកអ្នកដំណើរពីប្រទេសឡាវឆ្លងមកប្រទេសកម្ពុជា មួយ១គ្រឿង (ប្រភេទរថយន្តក្រុង៤៥កៅអី) ពាក់ស្លាកលេខឡាវ ៧៩៧៩ រកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាងក្រោយ រួមមាន ២៧ដុំធំ ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី), ១០ដុំធំជាប្រភេទម្សៅ សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា១កញ្ចប់តូច។

ទោះបីជាយ៉ាងណា ក្នុងការត្រួតពិនិត្យនេះដែរ កម្លាំងនគរបាលអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ព្រមទាំងបានសុំកិច្ចសការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឱ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បន្តអនុវត្តនីតិវិធីច្បាប់៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031