Connect with us

Hi, what are you looking for?

ពិភពលោក

មនុស្សស្លាប់២នាក់ ក្រោយយោធាអាមេរិក វាយប្រហារទូក១គ្រឿង សង្ស័យដឹកគ្រឿងញៀន នៅភាគខាងកើតប៉ាស៉ីហ្វិក

នាថ្ងៃចន្ទ ទី២៩ ខែធ្នូ យោធាអាមេរិកបានឱ្យដឹងថា មនុស្ស២នាក់ទៀតត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើទូកសង្ស័យ​ដឹកគ្រឿងញៀន ១គ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រការនេះនាំឱ្យចំនួនមនុស្សដែលត្រូវបានសម្លាប់សរុប ក្នុងយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៉ីនតោននៅក្នុងតំបន់ កើនដល់យ៉ាងហោច​១០៧នាក់។ ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិក បានបើកការវាយប្រហារសរុបយ៉ាងហោច៣០លើក ទៅលើទូកដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនគ្រឿងញៀនចូលសហរដ្ឋអាមេរិក ដោយការវាយប្រហារទាំងនោះ ត្រូវបានធ្វើឡើងនៅភាគខាងកើតប៉ាស៉ីហ្វិក និងនៅសមុទ្រ Caribbean។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក មិនបានផ្តល់ភស្តុតាងណាមួយឡើយ ដែលបង្ហាញថា ទូកទាំងនោះពិតជាពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនមែន ជាហេតុនាំឱ្យមានការដេញដោលមតិ អំពីភាពស្របច្បាប់នៃប្រតិបត្តិការវាយប្រហារទាំងនេះ។ ក្រុមអ្នកជំនាញច្បាប់អន្តរជាតិ និង​ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការវាយប្រហាររបស់អាមេរិក ស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ បើទោះបីជា​​​ជនសង្ស័យនៅលើទូកទាំងនោះ ជាឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនមែនក៏ដោយ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...