Connect with us

Hi, what are you looking for?

ពិភពលោក

ភ្ញៀវទេសចរទី៣ហើយ! ត្រូវដំរីជាន់ស្លាប់ នៅឧទ្យានជាតិថៃ

មន្ត្រីឧទ្យានជាតិថៃបានប្រកាសថា នៅថ្ងៃចន្ទ (២ កុម្ភៈ)​ ថា ដំរីឈ្មោលមួយក្បាលបានសម្លាប់ភ្ញៀវទេសចរម្នាក់នៅឧទ្យានជាតិ Khao Yai ភាគកណ្តាលប្រទេសថៃ។ នេះគឺជាករណីស្លាប់ទី៣ ហើយដែលត្រូវបានផ្សារភ្ជាប់ទៅនឹងដំរីក្បាលដដែលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានឧទ្យានជាតិ លោក ឆៃយ៉ា ហួយហុងថុង (Chaiya Huayhongthong) បានបញ្ជាក់ថា ជនរងគ្រោះគឺជាបុរសជនជាតិថៃអាយុ ៦៥ឆ្នាំ មកពីខេត្តឡុបបុរី (Lopburi)។ ជនរងគ្រោះត្រូវបានដំរីឈ្មោះ «អូយេវ៉ាន់» (Oyewan) ជាន់សម្លាប់ ខណៈកំពុងដើរលេងពេលព្រឹកជាមួយប្រពន្ធរបស់គាត់។ តែសំណាងល្អ ប្រពន្ធរបស់គាត់បានរត់គេចខ្លួនរួច បន្ទាប់ពីមន្ត្រីឧទ្យានបានបន្លាចសត្វនោះឱ្យរត់ទៅ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការ មនុស្សជាង ២២០នាក់ត្រូវបានសម្លាប់ដោយដំរីចាប់តាំងពីឆ្នាំ២០១២ មក ខណៈចំនួនដំរីព្រៃនៅថៃបានកើនឡើងយ៉ាងខ្លាំងដល់ជិត ៨០០ក្បាលកាលពីឆ្នាំមុន៕

អត្ថបទចាប់អារម្មណ៍ច្រើន