Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ត្រូវប្តូរពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ

ភ្នំពេញ — កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើនៅខេត្តសៀមរាប នៅខែវិច្ឆិកា ឆ្នាំនេះ ត្រូវបានផ្លាស់ប្តូរមករាជធានីភ្នំពេញវិញ។ បើតាម​ក្រសួងការបរទេសកម្ពុជា ការផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីពីខេត្តសៀមរាប មករាជធានីភ្នំពេញ គឺដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និង​ការ​ចូលរួមកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍អមនានា។

ប្រទេសកម្ពុជាបានទទួលសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដោយព្រឹត្តិការណ៍នេះ ត្រូវ​បានចាត់ទុកថា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែល​នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...