Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មហាសេដ្ឋីខ្មែររួមដៃកសាងមន្ទីរពេទ្យថ្នាក់ពិភពលោក ក្នុងទុនវិនិយោគ ៣០០ លានដុល្លារ

ភ្នំពេញ — ក្រុមមហាសេដ្ឋីនិងក្រុមហ៊ុនធំៗចំនួន៨របស់កម្ពុជា បានចុះហត្ថលេខាសហការកសាង មន្ទីរពេទ្យទូទៅ និងឯកទេសស្តង់ដារអន្តរជាតិ នៅរាជធានីភ្នំពេញ ក្នុងវិនិយោគបឋម ៣០០ លានដុល្លារអាម៉េរិក។ គម្រោងនេះគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៦ ដោយរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឈានមុខគេនៅកម្ពុជា។

គម្រោងនេះដឹកនាំដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (២៣%), ជីប ម៉ុង (២៣%), និង ប៉េង ហួត គ្រុប (២៣%) រួមជាមួយដៃគូសំខាន់ៗដូចជា វើលដ៏ប្រ៊ីដ៦ គ្រុប (១០%),​ មេគង្គ លែន ឌីវេឡុបម៉ិន (៦%), បុរីភ្នំពេញថ្មី (៥%), បុរីអង្គរផាលេស (៥%) និង ធី អេស អិន ឌីស្ទ្រីតប្បូសិន (៥%)។

គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដារពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហើបពីកត្តាសំខាន់នៃគម្រោងមួយនេះ ដោយមានប្រសាសន៍ថា មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញានៃទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយ ដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ស្ថិតនៅក្នុងស្រុកតែម្តង។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំរសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវារវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមាទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត្រ ជាច្រើនផ្សេងទៀត៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...