Connect with us

Hi, what are you looking for?

ពិភពលោក

ឆេះផ្សារបឹងឈូកក្រុងបាត់ដំបងយប់មិញ សមត្ថកិច្ច​កំពុងស្រាវជ្រាវ និង​វាយតម្លៃពីផលខូចខាត

កាលពីវេលាម៉ោង​ប្រមាណជិត១១យប់ ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សារបឹកឈូក ដែល​ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវ​បានអគ្គិភ័យឆាបឆេះដំបូងនៅជាន់ទី១ (ជាន់ខាងលើ) បណ្តាល​ឱ្យ​ខូច​ខាតទ្រព្យ​សម្បត្តិជាច្រើន ខណៈ​មក​ដល់ពេលនេះសមត្ថកិច្ច​នៅមិន​ទាន់​កំណត់ពីមូលហេតុ និងទំហំខូច​ខាតនៅឡើយ។

យោង​តាម​របាយការណ៍​របស់សមត្ថកិច្ច​ខេត្ត​បាត់ដំបង អគ្គិភ័យនេះ​បាន​កើត​ឡើង​នៅប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ឌិន និងជាងកាត់ដេរ។ នៅ​ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើប្រាស់កម្លាំង និងមធ្យោបាយ ចំនួន 791 នាក់ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន11គ្រឿង (ស្នង ការនគរបាលខេត្ត ចំនួន04គ្រឿង និង អធិការដ្ឋានន គរបាលក្រុង ស្រុក ចំនួន07គ្រឿង និង រថយន្តអគ្គិ ភ័យក្រុមហ៊ុនឯកជន ចំនួន 02គ្រឿង សរុប 13គ្រឿ ង ព្រមទាំងប្រើប្រាស់ទឹក អស់ចំនួន 50រថយន្តអគ្គិភ័យ រហូតដល់វេលាម៉ោង០៣និង២០ នាទីឈានចូលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពនៃអគ្គិភ័យនេះ បានគ្រប់គ្រងបាញ់រលត់ទាំងស្រុង។

រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះសមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំ​ពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវនិងវាយតម្លៃចំពោះការ​ខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

នៅដើមខែមីនា គិតចាប់ពីថ្ង...