Connect with us

Hi, what are you looking for?

ពិភពលោក

ថៃ​បិទ​ព្រំដែនជាមួយមីយ៉ាន់ម៉ា១ខែ ​ដើម្បី​ទប់ស្កាត់​ជំងឺ​អាសន្នរោគ

រដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមថាំ វេចយ៉ាឆៃ បានប្រកាសកាលពីថ្ងៃចន្ទ (២៣ ខែធ្នូ) ថា ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តតាក(Tak) ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគ។

ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយ​ការណ៍​ថា មនុស្ស៣០០​នាក់​នៅ​ក្រុងស្វេកូកកូ Shwe Kokko បាន​កើត​ជំងឺ​អាសន្នរោគ និង​ពីរ​នាក់​បាន​ស្លាប់។ មានសេចក្តីរាយការណ៍មកថា អ្នកជំងឺចំនួន៥៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្វេកូកកូ ហើយករណីសង្ស័យចំនួន២ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តតាក។ លោក ភូមថាំ បានប្រាប់សារព័ត៌មាននៅទីស្នាក់ការក្រសួងការពារជាតិ នៅរាជធានីបាងកកថា ក្រសួងការពារជាតិ និងសុខភាពសាធារណៈ និងកងយោធពលភូមិន្ទថៃ កំពុងធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្ទុះឡើង។ លោក​ថា ទាហាន​ក្នុង​តំបន់​នឹង​ជួយ​តាម​ដាន​ស្ថានការណ៍ រួម​ទាំង​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ និង​កន្លែង​ធ្វើចត្តាឡីស័ក​តាម​បណ្តោយ​ព្រំដែន។

លោកបានពន្យល់ថា ភ្នាក់ងារពាក់ព័ន្ធកំពុងលើកកម្ពស់ការយល់ដឹងអំពីជំងឺអាសន្នរោគ ការចែកចាយស្រោមដៃ និងរបាំងមុខ និងការលើកកម្ពស់អនាម័យនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ លោក​បាន​ថ្លែង​ថា​៖«​យើង​បាន​ប្រកាស​ថា​ ព្រំដែន​នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​រយៈពេល​មួយ​ខែ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​»​៕

អត្ថបទចាប់អារម្មណ៍ច្រើន