Connect with us

ពិភពលោក

ឥទ្ធិពលខ្យល់មូសុង អាចបង្ករឲ្យកើតទឹកជំនន់ នៅសិង្ហបុរី

Published

on

ទឹកជំនន់ភ្លាមៗអាចកើតមាននៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីថ្ងៃសុក្រ ទី១០ រហូតដល់ថ្ងៃចន្ទ ទី១៣ ខែមករា ដោយសារតែឥទ្ធិពលនៃខ្យល់មូសុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។

ទីភ្នាក់ងារបរិស្ថានជាតិ (NEA) បានឱ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ឥទ្ធិពលខ្យល់មូសុង អាចនាំមកនូវភ្លៀង និងខ្យល់បក់បោក ក្នុងរយៈពេល ៤ថ្ងៃបន្ទាប់។ អំឡុងពេលនោះ ក៏អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ជាមួយនិងអាកាសធាតុត្រជាក់ រួមទាំងខ្យល់ខ្លាំង។ សីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃ នឹងធ្លាក់ចុះនៅកម្រិត ២២អង្សាសេ នៅផ្នែកខ្លះនៃប្រទេសសិង្ហបុរី។

ទីភ្នាក់ងារគ្រប់គ្រងទឹកជាតិ PUB បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអាចគ្របដណ្ដប់លើព្រែកជីក និងប្រឡាយបង្ហូរទឹក ដែលនឹងនាំឱ្យមានទឹកជំនន់ភ្លាមៗ។ ពលរដ្ឋត្រូវបានណែនាំឱ្យប្រើកម្មវិធីទូរស័ព្ទ MyENV ឬឆាណែលតេឡេក្រាម PUB Flood Alerts ដើម្បីទទួលបានការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង ទីតាំងចៀសវាងហានិភ័យនៃទឹកជំនន់ និងបន្តធ្វើបច្ចុប្បន្នភាពលើ ការព្រមានអំពីទឹកជំនន់។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី ​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ ពីព្រោះតែ​សណ្ឋាន​ដី​ និង​ការអភិវឌ្ឍទីក្រុងយ៉ាង​ឆាប់រហ័ស។ ព្យុះមួយរំពេចហើយមានកម្លាំងខ្លាំងក្លា សូម្បីតែពេលមិនមានខ្យល់មូសុង ក៏អាចគ្របដណ្ដប់លើព្រែកជីក និងប្រឡាយ ហើយបណ្តាលឱ្យមានទឹកជំនន់បានដែរ៕

 

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031