ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងពន្ធគយរបស់សហរដ្ឋអារិក (ICE) បានបង្ហាញបញ្ជីរនៃចំនួនជនអន្តោរន៍ខុសច្បាប់កំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងនោះប្រជាពលរដ្ឋនៅតំបន់អាស៊ានមានចំនួន ២៥១៦៨នាក់ ខណៈប្រជាជនកម្ពុជាមានជាង ១៧០០នាក់។
តាមបញ្ជីរបស់ ICE ប្រជាជនក្នុងតំបន់អាស៊ានដែលនឹងត្រូវបណ្តេញចេញ រួមមាន ជនអន្តោរប្រវេសន៍វៀតណាម ជាប់នៅក្នុងបញ្ជីរបណ្តេញចេញមានរហូតទៅដល់ទៅ៨៦៧៥នាក់ តាមពីក្រោយដោយជនជាតិឡាវមានចំនួន៤៨៥០ននាក់។ ចំណែក ជនជាតិឥណ្ឌូណេស៊ីមានចំនួន៤២៧៦នាក់, ជនជាតិហ្វីលីពីនមានចំនួន៣៧៧២នាក់, ជនជាតិមីយ៉ាន់ម៉ា មានចំនួន៦៧៩នាក់, ជនជាតិថៃមានចំនួន៦១៩នាក់, ជនជាតិម៉ាឡេស៊ីមានចំនួន៤៣៥នាក់, ជនជាតិសិង្ហបុរីមានចំនួន១១១នាក់ និងជនជាតិប្រ៊ុយណេមានចំនួន៤នាក់៕




























