Connect with us

ពិភពលោក

អាមេរិក ដកហូតថ្នាំញៀន ថ្លៃ១៤០លានដុល្លារ

Published

on

សមាជិកឆ្មាំឆ្នេរសមុទ្រអាមេរិក បានរឹបអូស នូវគ្រឿងញៀនខុសច្បាប់ ជាង៥,៦០០គីឡូក្រាម ដែលមានតម្លៃជាង ១៤១លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីឆ្មាំសមុទ្រអាមេរិក ឬ Coast Guard Cutter Valiant ហៅកាត់ USCG និយាយថា «សារៈសំខាន់ នៃសកម្មភាពរឹបអូសនេះ គឺហាមឃាត់ទាន់ពេល មិនឲ្យគ្រឿងញៀន ដូចជា ហ្វេតានីល ជាដើម ចូលទៅក្នុងអាមេរិក មិនឲ្យមានផលប៉ះពាល់ ដល់ប្រជាជនអាមេរិក ឬ នរណាម្នាក់ នៅក្នុងសហរដ្ឋអាមេរិក នោះឡើយ»។

ឆ្មាំសមុទ្រអាមេរិក USCG បាននិងកំពុងរឹបអូសថ្នាំញៀន នៅក្នុងដែនទឹកបើកចំហ ក្នុងរយៈពេលពីរខែ ចុងក្រោយនេះ ដោយប្រើទាំងយន្តហោះ និងទូកល្បឿនលឿន។

ការរារាំង និងបេសកកម្មចុងក្រោយនេះ រឹបអូសបានគ្រឿងញៀនដ៏ធំបំផុត ដែលមិនធ្លាប់បានឃើញ នៅក្នុងការល្បាត ចុងក្រោយនេះ។ អ្នករត់ពន្ធប្រហែល ១៧ នាក់ ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេល នៃ ការស្ទាក់ចាប់។ យោងតាម មន្ត្រីអាមេរិក យ៉ាងហោចណាស់ ប្រតិបត្តិការរត់ពន្ធមួយ ត្រូវបានប្រាប់ថា មានប្រភព មកពីប្រទេស ព័រតូរីកូ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ