Connect with us

Hi, what are you looking for?

ពិភពលោក

ភ្លើងឆាបឆេះ យន្ដហោះដឹកអ្នកដំណើរ១គ្រឿង នៅសហរដ្ឋអាមេរិក

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវភ្លើងឆេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver ក្នុងរដ្ឋ Colorado។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន American Airlines និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក យន្ដហោះខាងលើត្រូវបង្ខំចិត្តប្ដូរផ្លូវហោះរបស់ខ្លួន ហើយហោះឆ្ពោះទៅកាន់ទីក្រុង Denver បន្ទាប់ពីមានបញ្ហាម៉ាស៊ីន។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា «អ្នកដំណើរទាំង១៧២នាក់ និងបុគ្គលិកធ្វើការលើយន្ដហោះ៦នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយសុវត្ថិភាព និងត្រូវបាននាំទៅកាន់កន្លែងរង់ចាំជើងហោះហើរ»។ ចំណែក អគ្គិភ័យក៏ត្រូវបានពន្លត់ផងដែរ។

គួរបញ្ជាក់ថា យន្ដហោះខាងលើដែលជាប្រភេទ Boeing 737-800 ត្រូវបានរាយការណ៍មានគោលដៅហោះចេញពីទីក្រុង Colorado Springs ទៅកាន់ទីក្រុង Dallas-Fort Worth តែក្រោយមានបញ្ហាម៉ាស៊ីន ដែលត្រូវភ្លើងឆេះ យន្ដហោះនេះបានប្ដូរផ្លូវហោះហើរ ឆ្ពោះទៅកាន់ទីក្រុង Denver វិញ៕

អត្ថបទពាក់ព័ន្ធ