Connect with us

ពិភពលោក

ករណីធ្លាក់យន្តហោះ ស្លាប់មនុស្ស ៦នាក់ នៅហុងឌូរ៉ាស់

Published

on

យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅលើកោះ Honduran នៃប្រទេសហុងឌូរ៉ាស សម្លាប់មនុស្សយ៉ាងតិច ៦នាក់ ប៉ុន្តែ មនុស្ស១០នាក់ នៅមានជីវិតរស់ នេះបើតាមអាជ្ញាធរនៃប្រទេស ស្ថិតក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។

ក្រុមអ្នកពន្លត់អគ្គីភ័យ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ខណៈពេលដែលយន្តហោះមួយគ្រឿងនេះ កំពុងហោះចេញពីកោះ Roatan។

ប្រធាន នាយកដ្ឋានពន្លត់អគ្គីភ័យ នៃប្រទេសហុងឌូរ៉ាស លោក ឧត្តមសេនីយ៍ Wilmer Guerrero បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «មនុស្ស១០នាក់ ត្រូវបានជួយសង្គ្រោះ ហើយ យើងទើបតែទទួលបានព័ត៌មានបឋមពីមន្ទីរពេទ្យ ឲ្យដឹងថា មានមនុស្ស៦នាក់ បានស្លាប់»។

យ៉ាងណាមិញ ចំនួនមនុស្សពិតប្រាកដ នៅលើយន្តហោះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងទេ រីឯ មូលហេតុ នៃការធ្លាក់យន្តហោះមួយគ្រឿងនេះ ក៏មិនទាន់ត្រូវបានប្រាប់ឲ្យដឹងនៅឡើយ ផងដែរ៕

Advertisement ADS300px

Facebook