Connect with us

Hi, what are you looking for?

ពិភពលោក

​​ព្រឹកមិញ​! រញ្ជួយដី​ នៅភាគខាងជើងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទនេះ ភាគខាងជើងប្រទេសថៃ បានរងការរញ្ជួយដី ជាបន្តបន្ទាប់ សរុបចំនួន ១៤លើក ដោយកម្រិតខ្លាំងបំផុត គឺ៣.៨ រិចទ័រ នៅក្នុងស្រុក ផៃ (Pai) ខេត្ត ម៉ែ ហុង សន (Mae Hong Son) នេះបើតាមកាសែតថៃ The Nation។

បើតាមប្រភពដដែល អ្នកស្រុកបានរាយការណ៍ថា ពួកគេមានអារម្មណ៍ពីការរញ្ជួយដីទាំងនេះ។ យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីថៃ បានឲ្យដឹងថា ការរញ្ជួយចុងក្រោយបំផុត គឺបានកើតឡើង នៅម៉ោង ៦.៣៧ព្រឹក ថ្ងៃទី៧ ខែមេសានេះ ក្នុងកម្រិត១,៧រ៉ិចទ័រ។ ចំណុចកណ្តាល នៃការរញ្ជួយ គឺស្ថិតនៅក្នុងឃុំ ថុង យ៉ាវ (Thung Yao) នៃស្រុក ផៃ (Pai) ក្នុងជម្រៅ ២ គីឡូម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើង ក្រោយពេលថៃជួបរញ្ជួយដី រាលដាលពីប្រទេសមីយ៉ាន់ម៉ា បាក់រលំអគារស្លាប់ និងបាត់ខ្លួនមនុស្ស ជាច្រើននាក់ នៅក្រុងបាងកក កាលពីចុងខែមីនា៕

អត្ថបទពាក់ព័ន្ធ