Connect with us

ពិភពលោក

ត្រាំ ឧបត្ថម្ភលុយម្នាក់ ១០០០ដុល្លារ ដល់ជនភៀសខ្លួន ដែលស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក

Published

on

ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១ ០០០ដុល្លារ ហើយជួយឱ្យបានធ្វើដំណើរត្រឡប់ទៅវិញ សម្រាប់ជនចំណាកស្រុកណាដែលស្ម័គ្រចិត្ត ចាកចេញពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦​ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួងសន្តិសុខមាតុភូមិបានឱ្យដឹងទៀតថា ការផ្តល់ប្រាក់ឧបត្ថម្ភ និងចេញថ្លៃសំបុត្រយន្តហោះដល់ជនចំណាកស្រុក ដែលស្ម័គ្រចិត្តត្រឡប់ទៅវិញនេះ នឹងចំណាយតិចជាងការនិរទេស ពោលការចំណាយជាមធ្យម គិតទាំងការចាប់ខ្លួន ការឃុំខ្លួន និងការនិរទេស ចំណាយអស់ប្រហែល ១៧ ០០០ដុល្លារ។ រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាក់ថា «បើនៅទីនេះដោយខុសច្បាប់ ការដែលព្រមចាកចេញដោយខ្លួនឯងគឺរឿងដ៏ប្រសើរ ជាវិធីសាស្រ្តសុវត្ថិភាព និងសន្សំសំចៃបំផុត ចៀសវាងត្រូវចាប់ឃុំខ្លួន»។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បាននិរទេសមនុស្សចំនួន ១៥២ ០០០នាក់ ចាប់តាំងពីថ្ងៃទី២០ ខែមករា ដែលចំនួននេះគឺទាបជាង ១៩៥ ០០០នាក់ ក្នុងចន្លោះពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំមុន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ