Connect with us

ពិភពលោក

អ៊ីស្រាអែល យល់ព្រមឈប់បាញ់ លើតំបន់ហ្គាហ្សា

Published

on

លេខាធិការសារព័ត៌មាន ប្រចាំនៅសេតវិមាន បានអះអាងថា អ៊ីស្រាអែលបានឯកភាព ឲ្យមានបទឈប់បាញ់ នៅតំបន់ Gaza តាមលោកប្រធានាធិបតីអាមេរិក Donald Trump។

អ្នកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា
រដ្ឋាភិបាលក្រុង តែល អាវីហ្វ បានទទួលយកសំណើបទឈប់បាញ់ ខណៈដែលការពិភាក្សា កំពុងបន្តធ្វើ ជាមួយក្រុមហាម៉ាស។

អ្នកស្រីបានប្រាប់អ្នកសារព័ត៌មានថា «លោកTrump និងបេសកជនរបស់លោក គឺ លោក Steve Witkoff បានដាក់សំណើ បទឈប់បាញ់មួយ ទៅកាន់ក្រុម Hamas ដែលអ៊ីស្រាអែលបានគាំទ្រ។ អ៊ីស្រាអែលបានចុះហត្ថលេខា លើសំណើនេះ មុនពេល វាត្រូវបានបញ្ជូន ទៅក្រុម Hamas»។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់-ប៉ាឡេស្ទីន បាននិយាយ មុននេះថា ខ្លួនកំពុងពិនិត្យមើលកិច្ចព្រមព្រៀងថ្មីមួយ ដែលស្នើឡើង ដោយបេសកជនអាមេរិក ប្រចាំនៅមជ្ឈិមបូព៌ា គឺ លោក Steve Witkoff ខណៈដែលមិនមានការបញ្ជាក់ភ្លាមៗ ពីអ៊ីស្រាអែល។

គួររម្លឹកថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាស់បានវាយឆ្មក់ទឹកដីអ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់។ ជាការសងសឹក អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់ ស្លាប់មនុស្សជាង ៥,៤០០០នាក់ហើយ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031