Connect with us

ពិភពលោក

ផ្ទុះអាវុធ និងគ្រាប់បែក​ ស្លាប់ និងរបួសទាហានថៃ ៥នាក់

Published

on

យោធាថៃម្នាក់បានស្លាប់ និង ៤នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍ផ្ទុះអាវុធ និង ផ្ទុះគ្រាប់បែក នៅខេត្តចំនួនពីរ នាភាគខាងត្បូង កាលពីថ្ងៃចន្ទ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Thaipbs។

យោងតាមរបាយការណ៍របស់ប៉ូលិស និងយោធា បានឲ្យដឹងថា មន្ត្រីយោធាម្នាក់ ត្រូវបានបាញ់សម្លាប់ នៅស្រុក Rueso នៃ ខេត្តNarathiwat ខណៈដែលក្រុមបះបោរលាក់ខ្លួន ក្នុងគុម្ពោត តាមដងផ្លូវ ហើយបានបាញ់ប្រហារ ទៅលើពួកគេ មានគ្នា៦នាក់ ក្នុងពេលដែលពួកគេកំពុងត្រឡប់ទៅមូលដ្ឋានវិញ ពោលគឺបន្ទាប់ពីបំពេញភារកិច្ចរួច កាលពីយប់ថ្ងៃអាទិត្យ។ ការវាយប្រហារ ស្ថិតនៅចម្ងាយ ប្រមាណ២០០ម៉ែត្រ ពីមូលដ្ឋានរបស់ទាហានទាំងនោះ។

Thaipbs បានឲ្យដឹងទៀតថា នៅក្នុងឧបទ្ទវហេតុមួយទៀត មន្ត្រីយោធា៤នាក់ បានរងរបួស នៅក្នុងស្រុក Panare នៃខេត្ត Pattani ក្នុងពេលដែលរថយន្តភីកអាប់ របស់ពួកគេបានបុក ដោយឧបករណ៍បំផ្ទុះ IED នៅតាមដងផ្លូវ។

រលកនៃអំពើហិង្សា ជាច្រើនទសវត្សរ៍ ជាមួយពួកបះបោរ នៅភាគខាងត្បូង ប្រទេសថៃ បានសម្លាប់មនុស្សជាង៧,៣០០នាក់។ ជម្លោះនេះ កើតមានឡើង នៅក្នុងតំបន់ ដែលហៅថា Deep South ឬ «ខាងត្បូងដាច់ស្រយាល» ដែលសំដៅទៅលើ ខេត្តជាប់ព្រំដែន ភាគខាងត្បូង ដូចជា Pattani, Yala, Narathiwat និងផ្នែកខ្លះ នៃខេត្ត Songkhla នេះបើតាមទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ