សត្វពស់រស់ ចំនួន១៦ក្បាល ត្រូវបានរកឃើញ និងរឹបអូស ចេញពីយន្តហោះ ដែលបានធ្វើដំណើរ ពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌា កាលពីទី២៩ ខែមិថុនា ឆ្នាំ២០២៥។
មន្ត្រីគយឥណ្ឌា នៅទីក្រុងបុមបៃ បាននិយាយថា អ្នកដំណើរ ដែលបានលួចលាក់ជួញដូរសត្វពស់ ទាំងនេះ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ង រត់ពន្ធសត្វព្រៃ មកពីប្រទេសថៃ ប៉ុន្តែ ការស៊ើបអង្កេតបន្ថែមទៀត កំពុងដំណើរការ។
កាលពីដើមខែមិថុនា មន្ត្រីគយបានឃាត់អ្នកដំណើរម្នាក់ដែលរត់ពន្ធសត្វពស់ វែករាប់សិបក្បាល មកពីប្រទេសថៃ ផងដែរ។ ប៉ុន្មានថ្ងៃក្រោយមក មន្ត្រីបានបញ្ឈប់អ្នកដំណើរ ម្នាក់ទៀត ករណីប៉ុនប៉នជួញដូរសត្វព្រៃ ស្រដៀងគ្នានេះ។
អ្នកឃ្លាំមើលការជួញដូរសត្វព្រៃ ហៅកាត់ TRAFFIC ដែលប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធសត្វព្រៃ បានព្រមានអំពីនិន្នាការ កើនឡើង។ TRAFFIC បានឲ្យដឹងផងដែរថា សត្វព្រៃ ជាង៧,០០០ក្បាល ទាំងងាប់ និង និងនៅរស់ ត្រូវបានរឹបអូស នៅអំឡុងការហោះហើរ រវាងថៃនិងឥណ្ឌា ក្នុងរយៈពេល ជាង៣ឆ្នាំ កន្លះ ចុងក្រោយនេះ៕
