Connect with us

Hi, what are you looking for?

ពិភពលោក

អ៊ីស្រាអែល ត្រៀមខ្លួនចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅហ្គាហ្សា

នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល លោក Netanyahu បានអះអាងថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាបទឈប់បាញ់ ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សា អំឡុងពេលមានបទឈប់បាញ់ រយៈពេល៦០ថ្ងៃ។

លោក Benjamin Netanyahu បាននិយាយថា បេសកជនមជ្ឈិមបូព៌ា របស់សហរដ្ឋអាមេរិក លោក Steve Witkoff បានស្នើសុំបទឈប់បាញ់ រយៈពេល៦០ថ្ងៃ ជាថ្នូរនឹងការដោះលែងពាក់កណ្តាល នៃ ចំណាប់ខ្មាំងនៅរស់ ចំនួន២០នាក់ នៅក្នុងតំបន់ហ្គាហ្សា។

លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ តាមរយៈសារវីដេអូមួយ ចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា «បើសម្រេចមែន យើងនឹងចូលទៅក្នុងការចរចា សម្រាប់ការបញ្ចប់ ជាអចិន្ត្រៃយ៍ ជារឿងអស្ចារ្យណាស់»។

ក្រុម ហាម៉ាស់ បាននិយាយ កាលពីថ្ងៃពុធថា ខ្លួនបានយល់ព្រមដោះលែង ចំណាប់ខ្មាំង ដែលនៅរស់ចំនួន១០នាក់ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចព្រមព្រៀង ដែលនៅតែមានវត្តមានយោធាអ៊ីស្រាអែលដ៏ធំ នៅក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា គណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកិច្ចចរចា ដោយប្រយោល នៅប្រទេសកាតា កាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមយល់ព្រម លើការបញ្ឈប់ ជាបណ្តោះអាសន្ន នៅក្នុងសង្រ្គាម ដែលត្រូវបានបង្កឡើង ដោយការវាយប្រហារ នៅខែតុលា ឆ្នាំ ២០២៣ របស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ ទៅលើអ៊ីស្រាអែល៕

អត្ថបទពាក់ព័ន្ធ