Connect with us

Hi, what are you looking for?

ពិភពលោក

សាកសពមនុស្សជាច្រើន រសាត់មកទើរលើឆ្នេរ ក្រោយទូកដឹកជនភៀសខ្លួនលិច នៅយេម៉ែន

សាកសាពជាច្រើនបានអណ្តែតមកទើរនៅលើឆ្នេរសមុទ្រ បន្ទាប់ពីទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិអេត្យូពី បានក្រឡប់លិចនៅក្នុងដែនទឹករបស់ប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៦នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានបញ្ជាក់ថា ទូកនោះដឹកជនអន្តោប្រវេសន៍ប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក Ahwar ក្នុងខេត្ត Abyan ភាគខាងត្បូងប្រទេសយេម៉ែន នៅលើសមុទ្រអារ៉ាប់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។

សោកនាដកម្មនេះ គឺជាគ្រោះថ្នាក់ចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងការលិចទូកជាបន្តបន្ទាប់នៅសមុទ្រយេម៉ែន ដែលបានសម្លាប់ជនអន្តោប្រវេសន៍អាហ្រ្វិករាប់រយនាក់ ដែលសង្ឃឹមថា នឹងអាចរសាត់អណ្តែតទៅដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអ្នកមានផ្សេងទៀតនៅតំបន់ឈូងសមុទ្រ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមក្រពះ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិបានពណ៌នាផ្លូវទឹកពីតំបន់អាហ្វ្រិក ទៅយេម៉ែនថា ជាផ្លូវធ្វើអន្តោប្រវេសន៍ចម្រុះដ៏មមាញឹកបំផុត និងគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក ហើយទីភ្នាក់ងារ IOM បានកត់ត្រាការមកដល់នៃជនអន្តោប្រវេសន៍ជាង ៦០.០០០នាក់នៅយេម៉ែនកាលពីឆ្នាំមុន៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

នៅដើមខែមីនា គិតចាប់ពីថ្ង...