Connect with us

ពិភពលោក

អគ្គិភ័យឆាបឆេះនាវាចម្បាំងអាមេរិក នៅឯកោះ Okinawa

Published

on

កងនាវាទី៧នៃកងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងថាអគ្គិភ័យឆាបឆេះអស់រយៈពេលជាង១២ម៉ោង នៅលើនាវាចម្បាំងអាមេរិកមួយគ្រឿង ចតនៅឆ្នេរនៃកោះ Okinawa បានបណ្ដោលឱ្យនាវិក២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងនាវាទី៧ បាននិយាយថាអគ្គិភ័យលើនាវាចម្បាំង USS New Orleans ដែលមាននាវិក ៣៦០នាក់នៅលើនោះ និងមានសមត្ថភាពដឹកកងទ័ព ៨០០នាក់ បានចាប់ផ្ដើមឆាបឆេះនៅម៉ោង ៤រសៀល កាលពីថ្ងៃពុធ ទី២០ ខែសីហា (ម៉ោងនៅជប៉ុន) ហើយត្រូវបានពន្លត់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហានេះ។ ប៉ុន្តែ បើតាមសេចក្ដីថ្លែងការណ៍ របស់កងឆ្មាំសមុទ្រជប៉ុនដែលបានជួយពន្លត់អគ្គិភ័យនេះដែរនោះ បាននិយាយថារហូតទាល់តែម៉ោង៩ព្រឹកជាងថ្ងៃព្រហស្បតិ៍នេះ ទើបអគ្គិភ័យត្រូវបានពន្លត់ ហើយថាការស៊ើបអង្កេតមួយ កំពុងធ្វើឡើងដើម្បីបញ្ជាក់ថាតើភ្លើងពិតជាត្រូវបានពន្លត់ទាំងស្រុងឬយ៉ាងណា?

គួរបញ្ជាក់ថា បើតាមកងនាវាទី៧ នៃកងទ័ពជើងទឹកអាមេរិក មូលហេតុនៃអគ្គិភ័យឆាបឆេះនៅលើនាវាច​ម្បាំង USS New Orleans កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈលោក Carl Schuster ជាអតីតកាប់ពីទែនម្នាក់របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថាអគ្គិភ័យគឺជារឿងដ៏គ្រោះថ្នាក់មួយនៅលើនាវាចម្បាំងដែលផ្ទុកទៅដោយសារធាតុងាយឆាបឆេះ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ