Connect with us

Hi, what are you looking for?

ពិភពលោក

វៀតណាម ជួបគ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ

គ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័របានកើតឡើងនៅក្បែរប្រទេសវៀតណាម ខណៈអាជ្ញាធរថៃក្នុងខេត្ត Ubon Ratchathani បានជំរុញឱ្យប្រជាជនថៃមានការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

នៅម៉ោង ០១៖៣៦នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១​ ខែកញ្ញានេះ អាជ្ញាធរឃ្លាំមើលគ្រោះរញ្ជួយដីថៃចាប់បានសញ្ញានៃគ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ ស្ថិតនៅជម្រៅ២គីឡួម៉ែត្រ ទៅក្នុងដី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្បែរប្រទេសវៀតណាម និងស្ថិតនៅចម្ងាយប្រហែល ៣៤៦គីឡូម៉ែត្រពីភាគខាងកើតនៃស្រុក Mueang ខេត្ត Ubon Ratchathani។

ទោះបីជាគ្រោះរញ្ជួយដីនេះមិនបានបង្កការខូចខាតដោយផ្ទាល់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិក្នុងប្រទេសថៃក៏ដោយ តែអាជ្ញាធរថៃបានជូនដំណឹងឱ្យប្រជាជនរបស់ខ្លួនរក្សាការប្រុងប្រយ័ត្ន៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...