Connect with us

Hi, what are you looking for?

ពិភពលោក

បាញ់សម្លាប់ប៉ូលីស ៣នាក់ នៅភាគខាងកើតសហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើងបានសម្លាប់ប៉ូលិសចំនួន ៣នាក់ និងរបួស ២នាក់ផ្សេងទៀត នៅភាគខាងកើតសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើមន្ត្រីប៉ូលិស ៥នាក់ នៅក្នុងរដ្ឋ Pennsylvania ភាគខាងកើត សហរដ្ឋអាមេរិក ដោយបានសម្លាប់ មនុស្សបីនាក់ និងរបួសធ្ងន់ ពីរនាក់ មុនពេលដែលខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ នៅកន្លែងកើតហេតុ។

ស្នងការប៉ូលីសប្រចាំរដ្ឋ Pennsylvania លោក Christopher Paris បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា មានមន្ត្រីអនុវត្តច្បាប់ ចំនួន៥នាក់ ដែលត្រូវបានបាញ់ នៅថ្ងៃនេះ ហើយ ៣ នាក់បានស្លាប់»។

លោក Paris បានបន្ថែមថា «ខ្ញុំអាចបញ្ជាក់បានថា អ្នកបាញ់ប្រហារ បានស្លាប់ ហើយ ជនសង្ស័យត្រូវបានបាញ់ ដោយប៉ូលីស។ លោកបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយថា មិនមានការគំរាមកំហែងជាបន្តទៀត ចំពោះសាធារណជនឡើយ។

ការបាញ់ប្រហារនេះ បានកើតឡើង នៅរសៀលថ្ងៃពុធ ក្នុងទីប្រជុំជន Codorus នៃ ខោនធី York ចម្ងាយ ២១០ គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Philadelphia ។

លោក Christopher Paris បាននិយាយថា «មានព័ត៌មានលម្អិតជាច្រើន ដែលឈានដល់ចំណុចមូលហេតុនៅពីក្រោយរឿងនេះ តែ យើងមិនទាន់បានត្រៀមខ្លួន ដើម្បីបញ្ចេញនោះទេ ដោយសារតែកំពុង បន្តការស៊ើបអង្កេត»។

អភិបាល រដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយថា «នេះគឺជាថ្ងៃសោកនាដកម្ម និង បំផ្លិចបំផ្លាញបំផុតសម្រាប់តំបន់ នៃ រដ្ឋ Pennsylvania ទាំងមូល»៕

អត្ថបទពាក់ព័ន្ធ