Connect with us

Hi, what are you looking for?

ពិភពលោក

រន្ទះបាញ់ឆេះរោងចក្រផលិតប្លាស្ទិកមួយកន្លែង នៅខេត្តChonburi ប្រទេសថៃ

រោងចក្រផលិតប្លាស្ទិកមួយកន្លែង ក្នុងប្រទេសថៃ ត្រូវបានរន្ទះបាញ់បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅស្រុក Si Racha ខេត្ត Chonburi។ ភ្លើងឆេះនោះបាននិងកំពុងរាលដាល​យ៉ាងឆាប់រហ័ស ហើយក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកយ៉ាងច្រើន ប៉ុន្តែនៅតែមិនទាន់អាចគ្រប់គ្រងវាបាន ដោយសាររោងចក្រ​ស្តុកទុកទៅដោយប្លាស្ទិក ដែលងាយឆាបឆេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន