Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

Apple គ្រោងបំប្លែង Siri ទៅជា AIChatbot វៃឆ្លាតបំផុតមិនធ្លាប់មាន នៅចុងឆ្នាំនេះ

ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងសម្រាប់ Siri នៅចុងឆ្នាំនេះ ដោយបំប្លែងជំនួយការឌីជីថលមួយនេះឱ្យទៅជា «កម្មវិធីជជែក AI (Chatbot)» ដំបូងបង្អស់របស់ខ្លួន។ យោងតាមរបាយការណ៍ពី Bloomberg News កម្មវិធីថ្មីនេះមានឈ្មោះកូដសម្ងាត់ថា «Campos» ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុង iPhone, iPad និង Mac ដើម្បីមកជំនួសចំណុចប្រទាក់ Siri ចាស់ ដោយផ្តល់នូវបទពិសោធន៍ថ្មីតាមរយៈការបញ្ជាដោយសំឡេងផង និងការវាយអត្ថបទផង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ការសម្រេចចិត្តកែប្រែ Siri នេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីជួយឱ្យ Apple អាចដេញតាមទាន់គូប្រជែងក្នុងសមរភូមិ AI បន្ទាប់ពីការដាក់ឱ្យប្រើ «Apple Intelligence» កាលពីឆ្នាំមុនមិនសូវទទួលបានជោគជ័យខ្លាំងតាមការរំពឹងទុក។ ដើម្បីសម្រេចកិច្ចការនេះ Apple បានចាប់ដៃគូជាមួយ Google ដើម្បីយកបច្ចេកវិទ្យាដ៏មានឥទ្ធិពល Gemini 3 មកប្រើប្រាស់ ដែលត្រូវបានគេស្គាល់ក្នុងផ្ទៃក្នុងថាជា «Apple Foundation Models version 11»។

ក្រៅពីការកែលម្អ Siri ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏ត្រូវបានគេរាយការណ៍ថា កំពុងសម្ងំផលិតឧបករណ៍ AI ថ្មីសន្លាងមួយទៀត ដែលជា «ម្ជុលខ្ទាស់អាវ AI» (AI-powered wearable pin)។ ឧបករណ៍នេះនឹងបំពាក់ដោយកាមេរ៉ាច្រើនគ្រាប់ និងមីក្រូហ្វូន ដែលរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៧។ ទោះជាយ៉ាងណាក៏ដោយ ខាង Apple នៅមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយជាផ្លូវការណាមួយ ជុំវិញព័ត៌មានលេចធ្លាយទាំងនេះនៅឡើយទៅ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...