Connect with us

Hi, what are you looking for?

ពិភពលោក

ដុំទឹកកកជាផ្ទាំងៗ អណ្តែតពេញផ្ទៃទឹកទន្លេ នៅសហរដ្ឋអាមេរិក

ដុំទឹកកកជាផ្ទាំងៗ ត្រូវបានឃើញមានអណ្តែតពេញផ្ទៃទឹកទន្លេ របស់សហរដ្ឋអាមេរិក ចំពេលដែលប្រទេសមួយនេះ រងការវាយប្រហារ ពីព្យុះរដូវរងារ ដែលគេហៅថា «ព្យុះបិចសាច»។

ទន្លេ East River នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគ្របដណ្តប់ ដោយផ្ទាំងទឹកកក ខណៈដែលសីតុណ្ហភាពត្រជាក់ បានគ្របដណ្តប់ប្រទេស អំឡុងព្យុះបិសាច ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០នាក់ ហើយ គិតត្រឹមថ្ងៃអង្គារ។

ក្រុមអ្នកព្យាករណ៍ បានព្រមានថា ភាគច្រើន នៃ ពាក់កណ្តាល ភាគខាងជើង ប្រទេស នឹងឃើញសីតុណ្ហភាព បន្តចុះក្រោមត្រជាក់ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ នេះបើតាម សេវាអាកាសធាតុជាតិ បាននិយាយ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X។

ខណៈពេលដែលមេឃចាប់ផ្តើមស្រឡះ នៅក្នុងផ្នែកខ្លះ នៃ ប្រទេស ការធ្លាក់ព្រិលឥតឈប់ឈរ នៅភាគឦសាន នៃ រដ្ឋ Connecticut បានឃើញ មានព្រិលធ្លាក់ កម្រាស់ជាង៥៦សង់ទីម៉ែត្រ ខណៈដែលនៅទីក្រុង បូស្តុន នៃ រដ្ឋ Massachusetts ព្រិលមានកម្រាស់ ៤០.៦ សង់ទីម៉ែត្រ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...