Connect with us

ពិភពលោក

គ្រោះទឹកជំនន់នៅប្រេស៉ីល ឆក់យកជីវិតមនុស្សកើនដល់ ៤៦នាក់ និង ២១នាក់ទៀត កំពុងបាត់ខ្លួន

Published

on

យោងតាមតួលេខពីទីភ្នាក់ងារពន្លត់អគ្គីភ័យរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៉ីល ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៦នាក់ហើយ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

ទីភ្នាក់ងារនេះ បានឱ្យដឹងបន្ថែមថា ទឹកជំនន់ និងបំណាក់ដី បង្ខំឱ្យមនុស្សប្រហែល ៣ ៦០០នាក់នៅទីក្រុង Juiz de Fora និង Uba នៃរដ្ឋ Minas Gerais ត្រូវចាកចេញពីផ្ទះសម្បែង ខណៈដែលនៅមានមនុស្សបាត់ខ្លួនចំនួន ២១ទៀត។

អភិបាលក្រុង Juiz de Fora លោកស្រី Margarida Salomao បានជំរុញឱ្យប្រជាជនដែលរស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ ចាកចេញ និងស្វែងរកជំនួយនៅតាមទីជម្រកដែលបង្កើតឡើងដោយរដ្ឋបាលក្រុង។ រដ្ឋាភិបាលសហព័ន្ធប្រេស៉ីល កំពុងពន្លឿនការផ្តល់ជំនួយសង្គ្រោះ និងជំនួយមនុស្សធម៌ ដោយបានបញ្ជូនភ្នាក់ងារសុខាភិបាល និងអ្នកជំនាញការពារជាតិទៅកាន់តំបន់រងគ្រោះ៕


ប្រភព៖ Fresh News